“ចាប់ផ្តើមការងារជាមួយ Maxima គឺមិនត្រឹមតែជាការចូលរួមជាមួយគ្រឺះស្ថានមីក្រូហិរញ្ញវត្ថុដែលជួយផ្លាស់ប្តូរស្ថានភាពជីវភាពរបស់ប្រជាជនកម្ពុជានោះទេ តែគឺជាស្ថានប័នមួយដែលបានបង្ហាញពីគុណតម្លៃ និងឆ្លើយតបជាមួយនិងតម្រូវការជាក់ស្តែងរបស់ប្រជាជនដោយបានធ្វើអោយជីវភាពពួកគាត់មានភាពប្រសើរឡើង”
ប៉ា ប៉ុណ្ណរិទ្ធី
អគ្គនាយក
CEO
កត្តាដែលធ្វើអោយយើងរីកចម្រើន
ស្របពេលដែលយើងខិតខំបំពេញ និងរក្សាទំនុកចិត្តពីអតិថិជន គុណតម្លៃស្នូលបានបង្រៀនអោយយើងចេះគោរពស្រលាញ់អ្នកដទៃ មានភាពឆ្នៃប្រឌិត និងផ្ដោតលើលទ្ធផលរួម។ យើងផ្ដោតសំខាន់ទៅលើ “សមិទ្ធិផលសម្រេច” របស់ផលិតផលនិងសេវាកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់អតិថិជន ដោយរួមបញ្ចូលរវាងការឆ្នៃប្រឌិតថ្មី និងបច្ចេកវិទ្យា។ ទាំងអស់នេះអាចសម្រេចទៅបាន អាស្រ័យដោយការចូលរួមពីអ្នក ដែលជាបុគ្គលចេះផ្ដល់តម្លៃ ផ្ដល់ក្ដីស្រលាញ់ និងមានការប្ដេជ្ញាចិត្តចំពោះអតិថិជន។

ការគោរព ភាពជឿជាក់ និងការយកចិត្តទុកដាក់ចំពោះអ្នកដទៃប្រកបដោយភាពកក់ក្តៅ និងភាពស្មោះត្រង់

តម្លៃពិតប្រាកដបានមកពីវប្បធម៌នៃការយោគយល់គ្នា ស្មារតីអ្នកច្នៃប្រឌិត និងសមត្ថភាពក្នុងការដោះស្រាយបញ្ហា

តម្លៃពិតប្រាកដបានមកពីវប្បធម៌នៃការយោគយល់គ្នា ស្មារតីអ្នកច្នៃប្រឌិត និងសមត្ថភាពក្នុងការដោះស្រាយបញ្ហា

វិថីការងារ
ការដាក់ពាក្យ

បញ្ជីការងារ
ពួកយើងស្វែងរកបេក្ខភាពសម្រាប់គ្រប់មុខតំណែង។ រុករកឱកាសការងារដែលធ្វើអោយអ្នករីករាយតាមរយៈបណ្ដាញការងាររបស់ពួកយើង។

ការដាក់ពាក្យ
ពេលអ្នកជ្រើសរើសការងារណាមួយ សូមចុច “Apply”រួចបំពេញព័ត៌មានអោយបានគ្រប់គ្រាន់ ហើយចុច”Submit”។

ការសម្ភាសន៍
បេក្ខជនដែលជាប់ការសម្រាំងនឹងត្រូវបានទំនាក់ទំនងដើម្បីធ្វើការសម្ភាសន៍។ យើងនឹងសិក្សាបន្ថែមអំពីអ្នកទាំងបទពិសោធន៍ និងរបៀបដែលអ្នកយល់ពីតួនាទីការងារនោះជាមួយនឹងក្រុមការងារថាតើអ្នកសក្តិសមនឹងការងារនោះដែរឬទេ។.

ការអនុម័ត
ពួកយើងរីករាយដែលអ្នកចង់បម្រើការងារនៅទីនេះ។ អ្នកនឹងទទួលលិខិតផ្ដល់ការងារប្រសិនបើអ្នកសក្តិសមនឹងមុខតំណែងដែលអ្នកស្នើសុំ។ យើងនឹងពិភាក្សាជាមួយអ្នកអំពីដំណើរការនៃការចាប់ផ្ដើមការងារដ៏អស្ចារ្យរបស់អ្នក។

អ្នកស្រី កយ សូលីនដា
គណនេយ្យករ
អ្នកស្រីបានចូលបម្រើការងារជាមួយម៉ាក់ស៊ីម៉ា ដំបូងនៅឆ្នាំ២០១៨ ក្នុងមុខតំណែងជាធារី បន្ទាប់មកដោយមើលឃើញពីជំនាញ និងសមត្ថភាពរបស់អ្នកស្រី ថ្នាក់ដឹកនាំបានសម្រេចចិត្តតម្លើងឋានៈ ដោយផ្លាស់ប្តូរតួនាទីអ្នកស្រីមកជាគណនេយ្យករ ប្រចាំនៅសាខាអរិយក្សត្រវិញ។ អ្នកស្រីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញ គណនេយ្យនិងហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យបៀលប្រាយ ក្នុងឆ្នាំ២០១៩។

លោក ង៉ែត ប៊ុនថេត
មន្រ្តីឥណទាន
លោកបានចូលរួមជាមួយក្រុមគ្រួសារម៉ាក់ស៊ីម៉ា ក្នុងឆ្នាំ២០១៧ ចាត់តាំងពីរូបលោកជានិសិត្សឆ្នាំទី២ កំពុងសិក្សាថ្នាក់បរិញ្ញាបត្រជំនាញគ្រប់គ្រង នៅសាកលវិទ្យាល័យ អាយអាយស៊ីនៃបច្ចេកវិទ្យា។ លោកបានខិតខំប្រឹងប្រែងទាំងការងារ និងការសិក្សា ដោយរមែងទទួលបានការកោតសសើរពីថ្នាក់គ្រប់គ្រងទាំងនៅសាខាផ្ទាល់ ក៏ដូចជានៅការិយាល័យ កណ្តាល។

លោក ឡុក ស៊ីថា
មន្ត្រីប្រតិបត្តិការតំបន់
លោកបានចូលរួមជាមួយម៉ាក់ស៊ីម៉ា តាំងពីឆ្នាំ២០២១ ដោយមុនពេលក្លាយជាគ្រួសាររបស់ម៉ាក់ស៊ីម៉ា លោកបានបម្រើការងារជាមន្ត្រីគ្រប់គ្រង់បណ្តាញ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយក្នុងរាជធានីភ្នំពេញ បន្ថែមពីនេះលោកក៏ធ្លាប់មានបទពិសោធន៍ការងារនៅតាមស្ថាប័នផ្សេងៗទៀតចាប់តាំងពីឆ្នាំ២០១៥មកម្លះ។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួនពីរគឺ ជំនាញពាណិជ្ជកម្មអន្តរជាតិ នៅសាលកវិទ្យាល័យវេស្ទើន និងជំនាញគ្រប់គ្រង នៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ។

លោក ទា ខេមរ៉ា
នាយកសាខាអរិយក្សត្រ
មុនពេលចូលរួមបម្រើការងារជាមួយម៉ាក់ស៊ីម៉ា លោកក៏មានបទពិសោធន៍ការងារក្នុងវិស័យហរិញ្ញវត្ថុនេះជាង១០ឆ្នាំមកហើយ ក្នុងមុខតំណែងជាថ្នាក់ដឹកនាំសាខានៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងខេត្តកណ្តាល និងរាជធានីភ្នំពេញ។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួនពីរគឺ ជំនាញផ្នែកច្បាប់ នៅពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនីរាជា និងជំនាញរុក្ខកម្ម នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប។