ពិពណ៍នាការងារមន្រ្តីឥណទានភូមិ

មន្រ្តីឥណទានភូមិ

ទទួលបន្ទុកក្នុងការផ្សព្វផ្សាយពីផលិតផលនិងសេវាកម្មរបស់ម៉ាក់ស៊ីម៉ា ទៅកាន់អតិថិជនគោលដៅនិងទៅកាន់សាធារណជន។ មន្រ្តីឥណទានភូមិអាចបំពេញការងារ និងធ្វើប្រតិបត្តិការក្នុងសហគមន៍ ឬតំបន់ដែលខ្លួនកំពុងរស់នៅ ដោយមិនចាំបាច់ធ្វើដំណើរទៅកាន់ការិយាល័យសាខារបស់ម៉ាក់សុីម៉ាឡើយ។ មានន័យថា ម៉ាក់ស៊ីម៉ា បានគិតគូរដល់សុវត្ថិភាព ការចំណាយរបស់បុគ្គលិក និងផ្តល់ឱកាសឲ្យពួកគាត់ទៅជិតក្រុមគ្រួសាររបស់ខ្លួនប្រកបដោយសុភមង្គល។

កាទទួលខុសត្រូវ

  • ផ្សព្វផ្សាយពីផលិតផល និងសេវាកម្មឥណទានទៅកាន់អតិថិជន
  • ចុះជួបសំណេះសំណាល ពិភាក្សា និងប្រឹក្សាយោបល់ជូនអតិថិជន។
  • ជួយរៀបចំ និងបំពេញឯកសារឥណទាន ព្រមទាំងឯកសាររដ្ឋបាលផ្សេងៗទៀតជូនអតិថិជន។
  • វាយតម្លៃការស្នើសុំឥណទាន វាយបញ្ចូលទិន្នន័យឥណទានទៅក្នុងប្រព័ន្ធឥណទាន
  • ផ្តល់អនុសាសន៍ជូនគណៈកម្មាធិការឥណទានដើម្បីអនុម័ត
  • សម្របសម្រួលក្នុងការប្រមូលនូវឥណទានសងត្រលប់ និងដោះស្រាយបញ្ហាឥណទាន
  • រក្សាទំនាក់ទំនងល្អជាមួយអតិថិជន និងអាជ្ញាធរក្នុងតំបន់។

តំបន់ប្រតិបត្តិការរបស់VCO

ខេត្តបាត់ដំបង

លក្ខណៈសម្បត្តិរបស់បេក្ខជន

  • ចប់មធ្យមសិក្សាទុតិយភូមិ ឬជានិស្សិតកំពុងសិក្សា ឬនិស្សិតដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ
  • ចេះប្រើប្រាស់កុំព្យូទ័រ Word-Excel
  • មានការប្រាស្រ័យទាក់ទងល្អ អត្តចរិក​ស្លូ​តបូត​ ស្មោះត្រង់ និងមានភាពអត់ធ្មត់នឹងការងារ
  • មានម៉ូតូផ្ទាល់ខ្លួន
  • ផ្តល់អាទិភាពចំពោះបេក្ខជន-បេក្ខនារី ដែល​មានទីលំនៅអចិន្ត្រៃយិ៍ ​នៅជិតសាខា ឬទីតាំងប្រតិបត្តិការ

ចាប់អាជីពជាមួយម៉ាក់ស៊ីម៉ា

ស្របពេលដែលយើងខិតខំបំពេញ និងរក្សាទំនុកចិត្តពីអតិថិជន គុណតម្លៃស្នូលបានបង្រៀនអោយយើងចេះគោរពស្រលាញ់អ្នកដទៃ មានភាពឆ្នៃប្រឌិត និងផ្ដោតលើលទ្ធផលរួម។ យើងផ្ដោតសំខាន់ទៅលើ “សមិទ្ធិផលសម្រេច” របស់ផលិតផលនិងសេវាកម្ម​ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់អតិថិជន ដោយរួមបញ្ចូលរវាងការឆ្នៃប្រឌិតថ្មី និងបច្ចេកវិទ្យា។​ ទាំងអស់នេះអាចសម្រេចទៅបាន អាស្រ័យដោយការចូលរួមពីអ្នក ដែលជាបុគ្គលចេះផ្ដល់តម្លៃ ផ្ដល់ក្ដីស្រលាញ់ និងមានការប្ដេជ្ញាចិត្តចំពោះអតិថិជន។

ការគោរព ភាពជឿជាក់ និងការយកចិត្តទុកដាក់ចំពោះ​អ្នកដទៃប្រកបដោយភាពកក់ក្តៅ និងភាពស្មោះត្រង់

តម្លៃពិតប្រាកដបានមកពីវប្បធម៌នៃការយោគយល់គ្នា ស្មារតីអ្នកច្នៃប្រឌិត និងសមត្ថភាពក្នុងការដោះស្រាយបញ្ហា

ខិតខំប្រឺងប្រែងបំពេញកិច្ចការងារដោយមានភាពហ្មត់ចត់ប្រកបដោយវប្បធម៌គុណតម្លៃ និងស្មារតីបង្រួបបង្រួម។

អ៊ីម៉ែល

អ្នកអាចផ្ញើរប្រវត្តិរូបសង្ខេបតាមរយៈសារ អេឡេត្រូនិកដែល
មានអាសយដ្ឋានៈ jobs@maxima.com.kh

តាមរយៈទូរសព្ទ

ទំនាក់ទំនងមកកាន់ខាងយើងខ្ញុំ ដើម្បីទទួលបានពត៌មានបន្ថែមអំពីការងារ
096 816 8727

តេឡេក្រាម

សាកសួរពត៌មានតាមរយៈប្រព័ន្ធតេឡេក្រាមឬបង្ហោះឯកសារតាមតេឡេក្រាម:
096 816 8727

ដាក់ពាក្យឥឡូវនេះ

មិនចាំបាច់មានប្រវត្តិរូបសង្ខេប អ្នកអាចចូលបំពេញទម្រង់ដាក់ពាក្យចូលបំម្រើការងារតាមតំណភ្ជាប់នេះ