មន្រ្តីគ្រប់គ្រងគុណភាពផលបត្រឥណទាន

មន្រ្តីគ្រប់គ្រងគុណភាពផលបត្រឥណទាន

ទីតាំងបម្រើការងារ: សាខា

ការទទួលខុសត្រូវ

 • ធ្វើការគ្រប់គ្រង និងស្តារឡើងវិញផលប័ត្រដែលយឺត > 60 ថ្ងៃ បូករួមទាំងឥណទានលុបចេញពីបញ្ជី។ការត្រួតពិនិត្យគុណភាពផលប័ត្រអតិថិជនរបស់ VCO ដើម្បីអោយដំណើរការផ្តល់ប្រាក់កម្ចីមាន ភាពកាន់តែល្អប្រសើរ។ ដោយធ្វើការត្រួតពិនិត្យដល់ទីតាំងអតិថិជន ទីតាំងអាជីវកម្ម និងទ្រព្យដាក់ធានាបំណុល។
 • រាយការណ៍បែបឌីជីថលរាល់របាយការណ៍ត្រួតពិនិត្យ ពីសកម្មភាពនៃការដោះស្រាយឥណទាន និងកំណត់ចន្លោះប្រហោងនៃដំណើរការ និងបញ្ហាប្រឈមទៅកាន់ ប្រធាននាយកដ្ឋានឥណទាន។
 • យោងតាមរបកគំហើញ ស្តីពីការអនុវត្តខ្វះចន្លោះ និងការចង្អុលបង្ហាញពី HOC ត្រូវផ្តល់បណ្តុះបណ្តាល ទៅកាន់អ្នកពាក់ព័ន្ធ។
 • ធ្វើការដឹកជញ្ជូនឯកសារពីទីតាំងរបស់VCO ទៅកាន់សាខា និងធ្វើការផ្ទេររាល់ឯកសារទៅកាន់ CSS។
 • វិភាគ និងស្វែងរករាល់ហនីភ័យឥណទានដែលអាចកើតមានឡើងចំពោះអតិថិជន ព្រមទាំងរៀបចំវិធីសាស្រ្តចាំបាច់ផ្សេងៗដើម្បីទប់ស្កាត់
 • បង្តើនកិច្ចសហការក្នុងក្រុមដើម្បីជំរុញអោយមានការលើកទឹកចិត្ត និងបរិយាកាសការងារល្អប្រសើរ
 • ផ្តល់របាយការណ៍ប្រចាំថ្ងៃ និងប្រចាំសប្តាហ៍ជូនប្រធាននាយកដ្ឋានឥណទាន និងរបាយការណ៍ប្រចាំខែជូននាយកដ្ឋានឥណទាន
 • រៀបចំចាត់ចែងកាលវិភាគសម្រាប់ចុះត្រួតពិនិត្យតាមបណ្តាសាខាដែលបានកំណត់អោយមានប្រសិទ្ធភាព
 • បំពេញការងារផ្សេងៗទៀតទៅតាមតម្រូវការចាំបាច់របស់ថ្នាក់គ្រប់គ្រង

លក្ខណៈសម្បត្តិរបស់បេក្ខជន

 • បរិញ្ញាបត្រផ្នែកធុរកិច្ច ហិរញ្ញវត្ថុ គណនេយ្យ និងឯកសារពាក់ព័ន្ធផ្សេងៗទៀត
 • មានភាពស្មោះត្រង់ រួសរាយរាក់ទាក់ សកម្ម និងច្នៃប្រឌិត
 • ជំនាញអន្តរបុគ្គលល្អ។
 • ចេះកុំព្យូទ័រក្នុង MS. Word, Access, Internet និង E-mail
 • បង្ហាញពីក្រមសីលធម៌ខ្ពស់ និងភាពជឿជាក់

ថ្ងៃផុតកំណត់នៃការដាក់ពាក្យ

៣១/សីហា/២០២៣

របៀបដាក់ពាក្យ


បេក្ខជនដែលបំពេញលក្ខខណ្ឌខាងលើត្រូវផ្ញើ Cover Letter ប្រវត្តិរូបសង្ខេប ឬ CV និងឯកសារផ្សេងៗរដោយយកចិត្តទុកដាក់ទៅអាសយដ្ឋានណាមួយខាងក្រោម ឬចុច”ដាក់ពាក្យ” សម្រាប់បំពេញទម្រង់ដាក់ពាក្យតាមអ៊ីនធឺណិត ៖

ការិយាល័យ​ក​ណ្តា​ល

#21 ផ្ទះលេខ ២១AB ផ្លូវ ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ

អ៊ីមែល

តេឡេក្រាម