ពិពណ៍ការងារមន្រ្តីតំបន់ប្រតិបត្តិការ

មន្រ្តីតំបន់ប្រតិបត្តិការ

ទីតាំងបម្រើការងារ៖ សាខាបន្ទាយមាស, សាខាព្រែអញ្ចញា, សាខាពារាំង, សាខាអូរាំងឪ, សាខាកំពង់ត្រឡាច, ចំការលើ, អ្នកលឿង កៀនស្វាយ និងមង្គលបូរី។

ការទទួលខុសត្រូវ

  • ជ្រើសរើសបុគ្គលិកភ្នាក់ងារ រៀបចំវគ្គបណ្តុះបណ្តាលនិងបង្កើតវគ្គហាត់សមទៅអោយបុគ្គលិករបស់ម៉ាក់ស៊ីម៉ាដើម្បីធានាថាពួកគេបានយល់ច្បាស់ពីការងារមុនពេលអនុញ្ញាតឱ្យពួកគេចុះបំពេញការងារ ដោយការទទួលខុសត្រូវ។
  • ធ្វើការណាត់ជួបជាមួយភ្នាក់ងារដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងការងារ
  • ចែករំលែកបទពិសោធចំណេះដឹងនិងមេរៀនដែលបានរៀនដល់ភ្នាក់ងារដើម្បីឱ្យពួកគេយល់ដឹងកាន់តែប្រសើរឡើងថែមទៀតដើម្បីកែលម្អដំណើរការការងារ
  • រៀបចំឯកសារនិងកិច្ចសន្យាខ្ចីប្រាក់មុនពេលបណ្តុះបណ្តាលនិងធ្វើការ
  • ត្រូវរៀបចំកាលវិភាគនិងស្នើសុំសម្ភារៈប្រើប្រាស់សម្រាប់គម្រោង
  • ពិនិត្យមើលរាល់ឯកសារឥណទាននិងឧបករណ៍ប្រើប្រាស់ទាំងអស់ស្ថិតក្នុងស្ថានភាពល្អនិងត្រូវបានថែរក្សាដោយភ្នាក់ងារ
  • ប្រមូលឯកសារឥណទាន និង កិច្ចសន្យាខ្ចីចងការពីតំបន់ប្រតិបត្តិការដើម្បីរក្សា ទុកនៅ ទីស្នាក់ការកណ្តាល
  • ផ្សព្វផ្សាយនិងប្រាប់អំពីលក្ខណៈពិសេសនៃផលិតផលដល់អតិថិជនសក្តានុពលនៅក្នុងតំបន់
  • ចូលរួមក្នុងការវាយតម្លៃការងាររបស់ភ្នាក់ងារជាមួយប្រធានគ្រប់គ្រងតំបន់ប្រតិបត្តិការ
  • ធ្វើការយ៉ាងជិតស្និទ្ធជាមួយមន្ត្រីសម្របសម្រួលតំបន់ និងភ្នាក់ងារដើម្បីកំណត់មូលហេតុនៃការបង់ប្រាក់យឹត ភាពទន់ខ្សោយនៃប្រតិបត្តិការនិងផ្តល់អនុសាសន៍ឱ្យផ្លាស់ប្តូរដើម្បីបង្កើនគុណភាព
  • ចរចានិងស្វែងរកដំណោះស្រាយ ជាមួយអតិថិជនបង់យឺត

លក្ខណៈសម្បត្តិរបស់បេក្ខជន

  • ត្រូវមានចំណេះដឹងផ្នែក ហិរញ្ញវត្ថុ ត្រូវតែមានសមត្ថភាពធ្វើការសម្រេចចិត្តត្រឹមត្រូវនិងប្រកបដោយក្រមសីលធម៌ក្នុងស្ថានភាពលំបាក
  • មានការលើកទឹកចិត្តខ្លួនឯងខ្ពស់ជាមួយនឹងជំនាញអន្តរបុគ្គលផ្ទាល់
  • ត្រូវមានសមត្ថភាពជំរុញលើក ទឹកចិត្តនិង សម្របសម្រួលជាមួយអ្នកដទៃ
  • មានសមត្ថភាពក្នុងការប្រាស្រ័យទាក់ទងជាមួយអាជ្ញាធរមូលដ្ឋាន ប្រកបដោយវិជ្ជាជីវៈ
  • ត្រូវមានបទពិសោធន៏ការងារទាក់ទងនឹងការប្រាស្រ័យទាក់ទងអតិថិជន (ឧទាហរណ៍ ទាក់ទងនិងការលក់និងដោះស្រាយបញ្ហា)
  • ផ្តល់អាទិភាពចំពោះបេក្ខជន-បេក្ខនារី ដែល មានបទពិសោធការងារផ្នែកប្រតិបត្តិការឬ ក្រុមឥណទានក្នុង    វិស័យធនាគារឬហិរញ្ញវត្ថុ

ថ្ងៃផុតកំណត់នៃការដាក់ពាក្យ

៣១-មីនា-២០២៣

របៀបដាក់ពាក្យ


បេក្ខជនដែលបំពេញលក្ខខណ្ឌខាងលើត្រូវផ្ញើ Cover Letter ប្រវត្តិរូបសង្ខេប ឬ CV និងឯកសារផ្សេងៗរដោយយកចិត្តទុកដាក់ទៅអាសយដ្ឋានណាមួយខាងក្រោម ឬចុច”ដាក់ពាក្យ” សម្រាប់បំពេញទម្រង់ដាក់ពាក្យតាមអ៊ីនធឺណិត ៖

ការិយាល័យ​ក​ណ្តា​ល

#21 ផ្ទះលេខ ២១AB ផ្លូវ ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ

អ៊ីមែល

តេឡេក្រាម