ពិពណ៍នាការងារមន្រ្តីទីផ្សារឌីជីថលគ្រប់គ្រង

មន្រ្តីគ្រប់គ្រងទីផ្សារឌីជីថល

ទីតាំងបម្រើការងារ៖ ការិយាល័យកណ្តាល

ការទទួលខុសត្រូវ

  • សិក្សាផលិតផលរបស់ក្រុមហ៊ុន និង​បង្កើតមាតិការដែលសមស្របទៅតាមទីផ្សារ
  • សម្របសម្រួលជាមួយផ្នែកផ្សេងៗដែលពាក់ព័ន្ធ ដើម្បីគ្រប់គ្រង វិភាគ និងអនុវត្តយុទ្ធសាស្ត្រទីផ្សារឌីជីថលយ៉ាងសកម្ម
  • រៀបចំការចេញលក់ផលិតផលថ្មី ដោយបង្កើតមាតិការ យុទ្ធនាការផ្សព្វផ្សាយ និងកម្មវិធីឌីជីថល ដែលនឹងជំរុញការយល់ដឹងរបស់អតិថិជនអំពីផលិតផល និងការលក់។
  • តាមដាន និងវិភាគទីផ្សារចំពោះការនិយមទីផ្សារថ្មីៗ ដើម្បីកំណត់ទិសដៅផលិតផល
  • បញ្ចូលទិន្នន័យថ្មីជាបន្តបន្ទាប់ដោយផ្តោតធ្វើសវនកម្ម លើបទពិសោធន៍អតិថិជន មាតិការប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ការគ្រប់គ្រងការផ្សាយពាណិជ្ជកម្ម​ និងបណ្តាញផ្សព្វផ្សាយផ្សេងៗ​ តាមគោលការណ៏ និងនីតិវិធី
  • រៀបចំ និងប្រតិបត្តិផែនការផ្សព្វផ្សាយទីផ្សារឌីជីថលរួមមាន SEO/SEM ទិន្នន័យទីផ្សារ អ៊ីមែល ប្រព័ន្ធផ្សព្វផ្សាយសង្គម និងផ្ទាំងយុទ្ធនាការឃោសនា
  • វាស់វែង និងធ្វើរបារការណ៍ពីលទ្ធផលនៃ យុទ្ធនាការទីផ្សារឌីជីថល និងវាយតម្លៃលើគោលដៅនានា(ROI និង KPIs)
  • កំណត់មាតិការ ការពេញនិយម និងការយល់ដឹងនៃទីផ្សារ ដោយបង្កើនប្រសិទ្ធភាពលើការចំណាយ និងការអនុវត្តដោយផ្អែកលើទិន្នន័យ
  • បំផុសគំនិតថ្មី និងច្នៃប្រឌិតសម្រាប់វិធីសាស្រ្តផ្សព្វផ្សាយ
  • រៀបចំផែនការ ប្រតិបត្តិ វាស់វែងការពិសោធន៍ និងការធ្វើតេស្តបំប្លែង
  • អនុវត្តន៍នៃចំណុចបំប្លែង និងបង្កើនប្រសិទ្ធលើបណ្តាញអ្នកប្រើប្រាស់

លក្ខណៈសម្បត្តិរបស់បេក្ខជន

  • មានបរិញ្ញាប័ត្រផ្នែកទីផ្សារ ឬបរិញ្ញាប័ត្រដែលស្រដៀង
  • មានបទពិសោធន៍យ៉ាងតិចពីរឆ្នាំក្នុងវិស័យពាក់ព័ន្ធ
  • មានជំនាញវិភាគល្អ មានចំណេះដឹងរឹងមាំអំពីឧបករណ៍គេហទំព័រសម្រាប់វិភាគ
  • ចេះភាសាអង់គ្លេសបានល្អ
  • មានជំនាញទំនាក់ទំនង និងការធ្វើបទបង្ហាញ (ផ្ទាល់មាត់ និងសរសេរ)
  • ជំនាញក្នុងការថតរូប វីដេអូ និង/ឬការរចនាចលនាគឺជាការល្អ
  • មានបទពិសោធន៍និងលទ្ធផលល្អសម្រាប់ការងារក្នុងទីផ្សារឌីជីថល
  • ផ្នត់គំនិតសហគ្រិន និងឆន្ទៈក្នុងការសហការ
  • មានគំនិតច្នៃប្រឌិត និងជំនាញសរសេរល្អ។
  • យកចិត្តទុកដាក់ចំពោះព័ត៌មានដោយសង្កេតមើលបានលម្អិត

ថ្ងៃផុតកំណត់នៃការដាក់ពាក្យ

៣០-កញ្ញា-២០២២

របៀបដាក់ពាក្យ


បេក្ខជនដែលបំពេញលក្ខខណ្ឌខាងលើត្រូវផ្ញើ Cover Letter ប្រវត្តិរូបសង្ខេប ឬ CV និងឯកសារផ្សេងៗរដោយយកចិត្តទុកដាក់ទៅអាសយដ្ឋានណាមួយខាងក្រោម ឬចុច”ដាក់ពាក្យ” សម្រាប់បំពេញទម្រង់ដាក់ពាក្យតាមអ៊ីនធឺណិត ៖

ការិយាល័យ​ក​ណ្តា​ល

#21 ផ្ទះលេខ ២១AB ផ្លូវ ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ

អ៊ីមែល

តេឡេក្រាម