“ចាប់ផ្តើមការងារជាមួយ Maxima គឺមិនត្រឹមតែជាការចូលរួមជាមួយគ្រឺះស្ថានមីក្រូហិរញ្ញវត្ថុដែលជួយផ្លាស់ប្តូរស្ថានភាពជីវភាពរបស់ប្រជាជនកម្ពុជានោះទេ តែគឺជាស្ថានប័នមួយដែលបានបង្ហាញពីគុណតម្លៃ និងឆ្លើយតបជាមួយនិងតម្រូវការជាក់ស្តែងរបស់ប្រជាជនដោយបានធ្វើអោយជីវភាពពួកគាត់មានភាពប្រសើរឡើង”
ប៉ា ប៉ុណ្ណរិទ្ធី
អគ្គនាយក
កត្តាដែលធ្វើអោយយើងរីកចម្រើន
ស្របពេលដែលយើងខិតខំបំពេញ និងរក្សាទំនុកចិត្តពីអតិថិជន គុណតម្លៃស្នូលបានបង្រៀនអោយយើងចេះគោរពស្រលាញ់អ្នកដទៃ មានភាពឆ្នៃប្រឌិត និងផ្ដោតលើលទ្ធផលរួម។ យើងផ្ដោតសំខាន់ទៅលើ “សមិទ្ធិផលសម្រេច” របស់ផលិតផលនិងសេវាកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់អតិថិជន ដោយរួមបញ្ចូលរវាងការឆ្នៃប្រឌិតថ្មី និងបច្ចេកវិទ្យា។ ទាំងអស់នេះអាចសម្រេចទៅបាន អាស្រ័យដោយការចូលរួមពីអ្នក ដែលជាបុគ្គលចេះផ្ដល់តម្លៃ ផ្ដល់ក្ដីស្រលាញ់ និងមានការប្ដេជ្ញាចិត្តចំពោះអតិថិជន។
ការគោរព ភាពជឿជាក់ និងការយកចិត្តទុកដាក់ចំពោះអ្នកដទៃប្រកបដោយភាពកក់ក្តៅ និងភាពស្មោះត្រង់
តម្លៃពិតប្រាកដបានមកពីវប្បធម៌នៃការយោគយល់គ្នា ស្មារតីអ្នកច្នៃប្រឌិត និងសមត្ថភាពក្នុងការដោះស្រាយបញ្ហា
ខិតខំប្រឺងប្រែងបំពេញកិច្ចការងារដោយមានភាពហ្មត់ចត់ប្រកបដោយវប្បធម៌គុណតម្លៃ និងស្មារតីបង្រួបបង្រួម។
ការដាក់ពាក្យ
បញ្ជីការងារ
ពួកយើងស្វែងរកបេក្ខភាពសម្រាប់គ្រប់មុខតំណែង។ រុករកឱកាសការងារដែលធ្វើអោយអ្នករីករាយតាមរយៈបណ្ដាញការងាររបស់ពួកយើង។
ការដាក់ពាក្យ
ពេលអ្នកជ្រើសរើសការងារណាមួយ សូមចុច “Apply”រួចបំពេញព័ត៌មានអោយបានគ្រប់គ្រាន់ ហើយចុច”Submit”។
ការសម្ភាសន៍
បេក្ខជនដែលជាប់ការសម្រាំងនឹងត្រូវបានទំនាក់ទំនងដើម្បីធ្វើការសម្ភាសន៍។ យើងនឹងសិក្សាបន្ថែមអំពីអ្នកទាំងបទពិសោធន៍ និងរបៀបដែលអ្នកយល់ពីតួនាទីការងារនោះជាមួយនឹងក្រុមការងារថាតើអ្នកសក្តិសមនឹងការងារនោះដែរឬទេ។.
ការអនុម័ត
ពួកយើងរីករាយដែលអ្នកចង់បម្រើការងារនៅទីនេះ។ អ្នកនឹងទទួលលិខិតផ្ដល់ការងារប្រសិនបើអ្នកសក្តិសមនឹងមុខតំណែងដែលអ្នកស្នើសុំ។ យើងនឹងពិភាក្សាជាមួយអ្នកអំពីដំណើរការនៃការចាប់ផ្ដើមការងារដ៏អស្ចារ្យរបស់អ្នក។
អ្នកស្រី សុខ លក្ខិណា
ប្រធានផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ
កញ្ញាបានចូលបម្រើការងារជាមួយម៉ាក់ស៊ីម៉ា តាំងពីឆ្នាំ២០១៧រហូតដល់បច្ចុប្បន្ន ដោយការស្រលាញ់នឹងវិស័យមីក្រូហិរញ្ញវត្ថុនិងធនាគារ ហើយកញ្ញាក៏ចេញចិត្តដែរបានក្លាយជាផ្អែកមួយដែលបានចូលរួមការអភិវឌ្ឍសេដ្ឋកិច្ចក្នុងប្រទេស។ ហើយអ្នកស្រីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញគណនេយ្យ មកពីសាកលវិទ្យាល័យធនធានមនុស្ស។
លោក ង៉ែត ប៊ុនថេត
មន្រ្តីឥណទាន
លោកបានចូលរួមជាមួយក្រុមគ្រួសារម៉ាក់ស៊ីម៉ា ក្នុងឆ្នាំ២០១៧ ចាត់តាំងពីរូបលោកជានិសិត្សឆ្នាំទី២ កំពុងសិក្សាថ្នាក់បរិញ្ញាបត្រជំនាញគ្រប់គ្រង នៅសាកលវិទ្យាល័យ អាយអាយស៊ីនៃបច្ចេកវិទ្យា។ លោកបានខិតខំប្រឹងប្រែងទាំងការងារ និងការសិក្សា ដោយរមែងទទួលបានការកោតសសើរពីថ្នាក់គ្រប់គ្រងទាំងនៅសាខាផ្ទាល់ ក៏ដូចជានៅការិយាល័យ កណ្តាល។
លោក ឡុក ស៊ីថា
មន្ត្រីប្រតិបត្តិការតំបន់
លោកបានចូលរួមជាមួយម៉ាក់ស៊ីម៉ា តាំងពីឆ្នាំ២០២១ ដោយមុនពេលក្លាយជាគ្រួសាររបស់ម៉ាក់ស៊ីម៉ា លោកបានបម្រើការងារជាមន្ត្រីគ្រប់គ្រង់បណ្តាញ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយក្នុងរាជធានីភ្នំពេញ បន្ថែមពីនេះលោកក៏ធ្លាប់មានបទពិសោធន៍ការងារនៅតាមស្ថាប័នផ្សេងៗទៀតចាប់តាំងពីឆ្នាំ២០១៥មកម្លះ។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួនពីរគឺ ជំនាញពាណិជ្ជកម្មអន្តរជាតិ នៅសាលកវិទ្យាល័យវេស្ទើន និងជំនាញគ្រប់គ្រង នៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ។
លោក ឈុន សារ៉ន
អនុប្រធាននាយកដ្ឋានប្រតិបត្តិការសាខា
លោក សារ៉ន ធ្លាប់មានបទពិសោធន៍ការងារក្នុងវិស័យហរិញ្ញវត្ថុជាច្រើនឆ្នាំ មុនបានបានចូលរួមបម្រើការងារជាមួយម៉ាក់ស៊ីម៉ា។ លោកចាប់ផ្តើមចូលរួមជាមួយ ម៉ាក់ស៊ីម៉ាតាំងពីឆ្នាំ២០០៨ សរុបទៅអស់រយៈពេលជាង១៤ឆ្នាំមកហើយ ដែលធ្លាប់មានមុខតំណែងពីមុនជាអនុប្រធាននាយកដ្ឋានសាខានិងទីផ្សារ។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រក្នុងជំនាញផ្នែកគ្រប់គ្រង មកពីសាកលវិឡាល័យជាតិគ្រប់គ្រង។