នាយកសាខា
ទីតាំងបម្រើការងារ៖ សាខាអរិយក្សត្រ (ARK)
ការទទួលខុសត្រូវ
- ចំណាយពេល 80% លើការគ្រប់គ្រងការងារនៅ Field រួមទាំងការចុះជួបអតិថិជន និងការពិនិត្យមើលវីដេអូ និងការហ្វឹកហ្វឺនមន្រ្តីឥណទាន/មន្រ្តីឥណទានភូមិ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងសមត្ថភាព។
- រៀបចំផែនការប្រចាំខែ ប្រចាំត្រីមាស និងប្រចាំឆ្នាំសម្រាប់សាខា បញ្ចេញឥណទានទៅតាមផែនការ និងបង្កើតយុទ្ធសាស្ត្រដើម្បីសម្រេចផែនការឥណទាន
- គ្រប់គ្រង និងតាមដានការផ្តល់ប្រាក់កម្ចី និងការសងត្រលប់របស់អតិថិជន ដើម្បីធានាគុណភាពនៃផលប័ត្រឥណទាន និងប្រាក់ចំណេញ
- ធ្វើឲ្យប្រាកដថា សាខាបានប្រកាន់ខ្ជាប់នូវការអនុវត្តន៍គោលនយោបាយ និងនីតិវិធីពាក់ព័ន្ធទាំងអស់ដូចជា គោលនយោបាយឥណទាន ហិរញ្ញវត្ថុ AML និងធនធានមនុស្ស។ល។ -ចុះជួបជាមួយ VCO និងអតិថិជនមួយចំនួនយ៉ាងហោចណាស់ម្តងមួយខែ
- ទំនាក់ទំនងCO/VCO ប្រចាំថ្ងៃ ដើម្បីចែករំលែកព័ត៌មាន សាកសួរពីការអនុវត្តការងារ និងផែនការសកម្មភាព ប្រចាំថ្ងៃព្រមទាំងទទួលយកនូវសំណើផ្សេងៗពី CO/VCO ។
- ត្រួតពិនិត្យផ្ទៃក្នុង រួមមានត្រួតពិនិត្យម៉ត់ចត់លើ ឯកសារឥណទាន អតិថិជន និងបុគ្គលិក ស្រមតាម គោលការណ៍ និងនីតិវិធីរបស់ម៉ាក់ស៊ីម៉ា
- ពិនិត្យការងារគណនេយ្យ និងកិច្ចការរដ្ឋបាលនៅក្នុងសាខា
- បណ្តុះបណ្តាល និងបង្ហាត់បុគ្គលិកក្រោមបង្គាប់ លើកទឹកចិត្ត ថែរក្សាបុគ្គលិក និងចូលរួមក្នុងការប្រកាសជ្រើសរើសបុគ្គលិក
- ចាត់ចែង និងចូលរួមក្នុងការវាយតម្លៃបុគ្គលិកក្រោមឪវាទ
- ចាត់ចែង និងដោះស្រាយវិវាទ ឬបញ្ហាផ្សេងៗ របស់បុគ្គលិក អតិថិជន ឬអ្នកដែលពាក់ព័ន្ធ
- បង្កើតទំនាក់ទំនងល្អជាមួយអតិថិជន អាជ្ញាធរ និងអ្នកពាក់ព័ន្ធដទៃទៀត
- ដឹកនាំការប្រជុំក្នុងសាខា និងចូលរួមការប្រជុំជាមួយអង្គភាពផ្សេងៗទៀត
- រៀបចំរបាយការណ៍ឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ជូនប្រធាននាយកដ្ឋាន អគ្គនាយក ឬអ្នកដែលពាក់ព័ន្ធ
លក្ខណៈសម្បត្តិរបស់បេក្ខជន
- មានបរិញ្ញាបត្រផ្នែកសវនកម្ម ហិរញ្ញវត្ថុ គណនេយ្យ ឬគ្រប់គ្រងពាណិជ្ជកម្ម ឬជំនាញដែលពាក់ព័ន្ធ – មានបទពិសោធន៍ទាក់ទងនឹងការផ្តល់ឥណទាន/គ្រប់គ្រងឥណទានក្រុមធានា ឯកត្តជន ឥណទានខ្នាតតូច និងមធ្យម
- មានចំណេះដឹងកុំព្យូទ័រ Microsoft Word, Excel, Power-Point, Quick-Book, Internet និង E-mail. – អាចប្រើប្រាស់ និងទំនាក់ទំនងភាសាអង់គ្លេសបានល្អ
- មានអត្តចរិកល្អ មានភាពស្មោះត្រង់ ម៉ឺងម៉ាត់ សុភាពរាបសារ និងមានឆន្ទៈក្នុងការធ្វើការងារ
- ផ្តល់អាទិភាព បេក្ខជនមានទីលំនៅអចិន្ត្រៃយិ៍នៅជិតសាខាខាងលើ ព្រមទាំងមានបទពិសោធន៍កាន់ការងារនៅតំបន់សាខាខាងលើ។
- អាចធ្វើការក្រោមសម្ពាធ និងមានការលើកទឹកចិត្តខ្លួនឯងខ្ពស់
- មានឆន្ទៈក្នុងការធ្វើការនៅតាមតំបន់ និងធ្វើដំណើរតាមខេត្ត
ថ្ងៃផុតកំណត់នៃការដាក់ពាក្យ
៣១-ឧសភា-២០២២
របៀបដាក់ពាក្យ
បេក្ខជនដែលបំពេញលក្ខខណ្ឌខាងលើត្រូវផ្ញើ Cover Letter ប្រវត្តិរូបសង្ខេប ឬ CV និងឯកសារផ្សេងៗរដោយយកចិត្តទុកដាក់ទៅអាសយដ្ឋានណាមួយខាងក្រោម ឬចុច”ដាក់ពាក្យឥឡូវ” សម្រាប់បំពេញទម្រង់ដាក់ពាក្យតាមអ៊ីនធឺណិត ៖
ការិយាល័យកណ្តាល
#21 ផ្ទះលេខ ២១AB ផ្លូវ ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ
អ៊ីមែល